ការ
ភ្ជាប់អ៊ីនធឺណិតប្រើនៅផ្ទះ អាចដឹងដឹងច្បាស់អំពីចំនួនអ្នកប្រើ
ឬចំនួនឧបករណ៍អេឡិចត្រូនិកដែលតែងតែភ្ជាប់ប្រើ Wi-Fi
រួមជាមួយអ្នកជាប្រចាំ។ ការសង្ស័យថា Wi-Fi
របស់អ្នកត្រូវបានគេលួចប្រើ គឺដោយ សារ ល្បឿនអ៊ីនធឺណិតធ្លាក់ចុះ។
ដើម្បីដឹងបានថា មាននរណាខ្លះ កំពុង ប្រើ
និងកំណត់មុខសញ្ញាឧបករណ៍ប្លែកៗដែលលោកអ្នកមិនស្គាល់
(អាចជាការលួចប្រើ) Wi-Fi របស់អ្នកស្ងាត់ៗ អនុវត្តតាមជំហានខាង
ក្រោម ដែលអាស្រ័យលើប្រភេទ Wi-Fi Router។ Router
ពីរប្រភេទនេះមកធ្វើការបង្ហាញជូនប៉ុណ្ណោះ។
+របៀបឆែកមើលតើមានអ្នកលួចប្រើ Wi-Fi នៅក្នុង Router ម៉ាក TP-LINK របស់អ្នកឬទេ១) -បើកកម្មវិធី Browser (Firefox, Chrome, IE …) រួចវាយបញ្ចូល IP របស់ TP-LINK Router នោះ។ តាមធម្មតា IP របស់ Router ម៉ាក TP-Link នេះគឺមាន Default IP: 192.168.0.1 ដែលអាច Log ចូលបានដោយប្រើ User និង Password គឺ admin (ជាអក្សរតូចទាំងអស់) ដូចគ្នា។ មានន័យថា លោកអ្នកត្រូវវាយបញ្ជូន IP: 192.168.0.1 រួចហើយបញ្ចូល ព័ត៌មានគឺ
-User Name: admin
-Password: admin
បញ្ជាក់៖ IP សម្រាប់ភ្ជាប់ចូលទៅកំណត់នៅក្នុង TP-Link Router គឺអាចខុសពី IP លក្ខណៈ ដើម (default) ខាងលើ អាស្រ័យថាតើមានអ្នកកែប្រែឬទេ។ ប្រសិនមិនអាចភ្ជាប់បាន លោកអ្នកអាចទាក់ទងទៅបុគ្គលិកផ្នែកផ្ដល់សេវាកម្មបច្ចេកទេសរបស់ ក្រុមហ៊ុនអ៊ីនធឺណិតដែលអ្នកបានជ្រើសរើសមកប្រើ ដើម្បីសុំលេខ IP និងព័ត៌មាន User Name និង Password បាន។
លោកអ្នកក៏អាចកែប្រែ IP របស់ TP-LINK Router បានផងដែរដោយចូលទៅ Network → LAN រួចកែនៅត្រង់ IP Address ដែលជាទូទៅគឺមាន Default IP គឺ 192.168.0.1 តែប្រសិនគេបានកែទៅហើយនោះ អ្នកក៏អាចចុចលើប៊ូតុង Reset នៅផ្នែកខាងក្រោយនៃ Router ដើម្បីធ្វើឱ្យការកំណត់ទៅជាលក្ខណៈដើម (Default) វិញ។ ចំណែក User Name និង Password ជាទូទៅអ្នកអាចរកមើលបាននៅខាងក្រោមបាតនៃ TP-LINK Router។
២) ក្រោយពី Log ឧបករណ៍ TP-LINK Router ហើយ ត្រូវចូលទៅ DHCP → DHCP Client List។
ចំនួនឧបករណ៍អេឡិចត្រូនិក (មានដូចជា កុំព្យូទ័រ, ស្មាតហ្វន, ថេប្លេត … ) ព្រមទាំងឈ្មោះឧបករណ៍ដែលបានភ្ជាប់ Wi-Fi របស់អ្នក នឹងបង្ហាញនៅក្នុងតារាង DHCP Client List។
៣) ចំពោះការកំណត់ចំណាំ តើមានគេលួចប្រើ Wi-Fi ដោយគ្មានការអនុញ្ញាតពីអ្នកឬក៏អត់ គឺត្រូវមើលលើអ្នកថាតើ មានបានប្រាប់នរណាខ្លះឱ្យស្គាល់ Password ឧបករណ៍ Wi-Fi Router របស់អ្នកឬទេ។ វាអាចពិបាកក្នុងការធ្វើកំណត់សម្គាល់បន្តិច ព្រោះថា ជាធម្មតា Password ត្រូវគេចែកចាយប្រាប់តៗគ្នា ពោលគឺមិនងាយលាក់ជិតនោះទេ។ យ៉ាងណា សម្រាប់លោកអ្នកដែលភ្ជាប់អ៊ីនធឺណិតប្រើតាមផ្ទះ នោះប្រាកដជាកំណត់ខ្លួនឯងច្បាស់ថា តើមាននរណាខ្លះស្គាល់លេខសម្ងាត់ Wi-Fi របស់អ្នក។ ប្រសិនបើឆែកឃើញឈ្មោះឧបករណ៍នៅត្រង់ផ្នែក Client Name ដែលលោកអ្នកមិនស្គាល់ នោះគឺមានន័យថា Wi-Fi របស់អ្នកកំពុងត្រូវបានគេលួចប្រើហើយ។ ការលួចប្រើមានពីរករណី គឺអាចដោយសារ Password ត្រូវបានប្រាប់តៗគ្នា ឬមួយទៀតអាចត្រូវគេ hack ប្រើ។
+ដើម្បីផ្លាស់ប្ដូរឈ្មោះ និងលេខសម្ងាត់នៅលើ TP-LINK Router សូមអនុវត្តតាមជំហានខាងក្រោម៖
១) ចូលទៅកម្មវិធី Browser រួចវាយបញ្ចូល IP: 192.168.0.1 នៅលើរបារអាសយដ្ឋាន (ដូចជំហានទី១ នៃរបៀបចូលឆែកមើលអ្នកលួចប្រើ Wi-Fi ខាងលើ)
២) ចូលទៅ Wireless → Wireless Settings ដើម្បីផ្លាស់ប្ដូរឈ្មោះ ITCAMBO Wi Fi នៅត្រង់ប្រអប់ Wireless Network Name រួចហើយចុចលើប៊ូតុង Save។ នៅត្រង់ Wireless ដដែល សូមចូលទៅ Wireless Security ដើម្បីផ្លាស់ប្ដូរលេខសម្ងាត់ (Password) របស់ Wi-Fi នៅត្រង់ផ្នែក WPA/WPA2 – Personal (Recommended) និងនៅត្រង់ប្រអប់ Wireless Password។ បន្ទាប់ពីបានបញ្ចូលឈ្មោះថ្មី និងលេខសម្ងាត់ថ្មីរួចហើយ ត្រូវចុចលើប៊ូតុង Save ជាការស្រេច។
បញ្ជាក់៖ លោកអ្នកក៏អាច ផ្លាស់ប្ដូរលេខ IP Address របស់ Wi-Fi Router ផងដែរជៀសវាង បន្ទាប់ពី hack បាន គេអាចកែប្រែ IP ដើមចេញ ដោយដាក់ IP ផ្សេង ធ្វើឲ្យអ្នកមិនអាចភ្ជាប់ចូលទៅ Configure លើ Router បាននៅពេលក្រោយ។ ដើម្បីប្ដូរ IP ត្រូវចូលទៅ Network → LAN រួចប្ដូរនៅត្រង់ប្រអប់ IP Address។
+របៀបចូលឆែកមើលអ្នកលួចប្រើ Wi-Fi នៅក្នុង Router ម៉ាក PROLINK
១) ធ្វើដូចជំហានដែលប្រើសម្រាប់ Login ចូល TP-Link Router ដែរ គឺត្រូវបើកកម្មវិធី Browser ណាមួយ (Firefox, Chrome, IE …) ប៉ុន្តែ IP ដែលត្រូវវាយបញ្ចូលគឺមិនដូចគ្នាឡើយ ពោលគឺ 192.168.123.254។
បន្ទាប់ពីវាយបញ្ចូល IP បានត្រឹមត្រូវហើយ នោះផ្ទាំង Login នឹងបង្ហាញ ដោយតម្រូវឱ្យលោកអ្នកបញ្ចូលព័ត៌មានចំនួនពីរគឺ៖
-Username: admin (អក្សរតូចទាំងអស់)
-Password: password (អក្សរតូចទាំងអស់)
បញ្ជាក់៖ 192.168.123.254 គឺជា Default IP ដែលមានមកជាមួយ PROLINK Router ស្រាប់ ហើយអាចត្រូវបានគេកែតាមក្រោយ។ ដូច្នេះប្រសិនបើមានបញ្ហាពាក់ព័ន្ធ IP មិនអាចភ្ជាប់ចូល PROLINK Router បាន លោកអ្នកអាចទាក់ទងសុំជំនួយពីបុគ្គលិកផ្នែកបច្ចេក ទេសរបស់ក្រុមហ៊ុន អ៊ីនធឺណិតដែលអ្នកកំពុងជួលប្រើ។ ចំណែក Username និង Password ក៏ដូចគ្នា ប្រសិនលោកអ្នកមិនអាចប្រើជាលក្ខណៈ ដើម (default) សម្រាប់ login មិនបាន ដូច្នេះត្រូវទាក់ទងសួរទៅក្រុមការងារផ្នែកបច្ចេកទេសឱ្យគេប្រាប់ ឈ្មោះគណនី និងលេខសម្ងាត់នោះ។
២) ក្រោយពី Login បានហើយ សូមចូលទៅ Status → Active Client ដើម្បីបើកតារាងឈ្មោះឧបករណ៍ដែលកំពុងភ្ជាប់ Wi-Fi របស់អ្នក។ ត្រង់នេះ សូមមើលលើតារាងឈ្មោះថា Active Wireless Client Table ដើម្បីដឹងពីឈ្មោះ និងចំនួនឧបករណ៍។
៣) មិនមែនមានន័យថា លោកអ្នកកំណាច់មិនឱ្យគេប្រើនោះទេ ប៉ុន្តែវាគឺជាការរំលោភបំពាន គ្មានសុំការអនុញ្ញាតត្រឹមត្រូវមុននឹងប្រើ ម្យ៉ាងធ្វើឲ្យល្បឿនអ៊ីនធឺណិតយឺត ខាតដល់ការបំពេញកិច្ចការរបស់អ្នក។ ដូច្នេះជម្រើសតែមួយ គឺគួរណាស់តែប្ដូរលេខសម្ងាត់ថ្មីឱ្យរឹតតែស្មុគ ស្មាញ (complex password) ដើម្បីជៀសវាងគេ hack ស្រួលៗ៕
វិធីអាចមើលដឹងថា មានឧបករណ៍ណាខ្លះកំពុងភ្ជាប់ប្រើ Wi-Fi របស់អ្នកបានយ៉ាងងាយស្រួល ដោយមិនចាំបាច់ Login ចូលទៅ Router នាំតែស្មុគស្មាញ ដែលកម្មវិធីនោះឈ្មោះ Wireless Network Watcher។
ទាញយកកម្មវិធី Wireless Network Watcher 1.47 Portable
Wi-Fi ប្រើ WPA2-AES, WPA2-TKIP
Wi-Fi Security: នឹងប្រើ WPA2-AES, WPA2-TKIP
ប្រភេទ
Comcast Xfinity router អាចប្រើ WPA2-PSK (TKIP), WPA2-PSK (AES) និង
WPA2-PSK (TKIP/AES) ដែលមាន options ខុសគ្នាទាំងអស់។ ជ្រើសរើសខុស option
លោកអ្នកនឹងមានសុវត្ថិភាព ទាប less-secure ហើយដើរយឺត។

ពន្យល់ពីសុវត្ថិភាព Wi-Fi Security Mode

ប្រភេទ
Comcast Xfinity router អាចប្រើ WPA2-PSK (TKIP), WPA2-PSK (AES) និង
WPA2-PSK (TKIP/AES) ដែលមាន options ខុសគ្នាទាំងអស់។ ជ្រើសរើសខុស option
លោកអ្នកនឹងមានសុវត្ថិភាព ទាប less-secure ហើយដើរយឺត។
ពន្យល់ពីសុវត្ថិភាព Wi-Fi Security Mode- Open (risky): បើក Wi-Fi networks មិនអាចបង្កើត Wi-Fi network។
- WEP 64 (risky): គឺប្រភេទស្តង់ដា WEP encryption ចាស់មិនអាចប្រើមានសុវត្ថិភាព
- WEP 128 (risky): WEP encryption key ខ្លាំងជាងខាងលើ ប្រសើរជាង។
- WPA-PSK (TKIP): នេះជាមូលដ្ឋាននៃស្តង់ដា WPA, ឬ WPA1, encryption តែមិនសូវ ជាសុវត្ថិភាពខ្លាំង។
- WPA-PSK (AES): WPA wireless protocol ប្រភេទចាស់ ជាមួយ modern AES encryption។ បណ្តាឧបករណ៍ដែលប្រើ support AES នឹងអាច Support បានជាមួយ WPA2។
- WPA2-PSK (TKIP): នេះប្រើស្តង់ដា modern WPA2 ជាមួយប្រភេទ TKIP encryption ចាស់។ វាពុំសូវមានសុវត្ថិភាព នៅពេលដែលប្រើជាមួយ WPA2-PSK (AES) network។
- WPA2-PSK (AES): នេះជាប្រភេទ option ដែលមានសុវត្ថិភាព វាប្រើ WPA2 ប្រភេទ ស្តង់ដា Wi-Fi encryption ចុងក្រោយ ហើយ AES encryption protocol ចុងក្រោយដែរ។
- WPAWPA2-PSK (TKIP/AES) (លោកអ្នកគួរប្រើស្តង់ដានេះ): ដែលជាស្តង់ដាមួយ ចេញចុងក្រោយបំផុត អ្នក Hacker មិនអាចប្រើកម្មវិធី លួច password បានឡើយ។

ការពារ Wifi កុំឲ្យ Hack បាន
របៀបការពារ Wifi កុំឲ្យ Dumpper និង JumpStart Hack Wifi របស់អ្នកបាន
របៀប Hack
Wifi Passowrd ដោយប្រើកម្មវិធី Dummper ជាមួយនឹង JumpStart រួចមកហើយ ។
ប៉ុន្តែថ្ងៃនេះខ្ញុំសូម ប្រាប់ពីរបៀប ការពារវិញម្តង ។
កម្មវិធី Dummper ជាមួយនឹង JumpStart វាអាច Hack ចូលទៅបានគឺអាស្រ័យ
នឹង PIN របស់ Rounter ដែល មានក្នុង WPS ។
របៀប Hack
Wifi Passowrd ដោយប្រើកម្មវិធី Dummper ជាមួយនឹង JumpStart រួចមកហើយ ។
ប៉ុន្តែថ្ងៃនេះខ្ញុំសូម ប្រាប់ពីរបៀប ការពារវិញម្តង ។
កម្មវិធី Dummper ជាមួយនឹង JumpStart វាអាច Hack ចូលទៅបានគឺអាស្រ័យ
នឹង PIN របស់ Rounter ដែល មានក្នុង WPS ។
ប្រសិនបើលោកអ្នកចង់ការពារ Rounter របស់អ្នកមិនឲ្យមានអ្នក Hack ចូលបាន សូមអនុវត្តន៏តាមជំហានខាងក្រោម៖
១ សូម Log In ចូលទៅក្នុង Link Wifi របស់អ្នក
២ ចូលទៅត្រង់ WPS
៣ ត្រង់ WPS Status: សូម Disable វា
៤ ហើយត្រង់ Current PIN: សូមចុចលើ Disable PIN of this device
៥ រួចរាល់ តែប៉ុននឹងគ្មានអ្នកណា Hack ចូល Wifi អ្នកបានទៀតទេ
។

គន្លឹះ Hack Wi Fi ប្រើ Dumpper
គន្លឹះមួយស្តីពីការ
Hack Wi-fi យ៉ាងងាយស្រួលបំផុត ហើយដំណើរការ ១០០%
ទៀតផងដោយប្រើប្រាស់កម្មវិធីមួយមានឈ្មោះថា : Dumpper
ដែលជាមានទំហំតូចតែមានសមត្ថភាពក្នុងការ Hack Wi-fi នានា
ដែលនៅក្បែរផ្ទះរបស់អ្នក ដើម្បីចង់ដឹង ថាវាមាន ភាពងាយស្រួលក្នុងការ Hack
Wi-fi ប៉ុណ្ណានោះសូមធ្វើតាមជំហានដែលខ្ញុំបង្ហាញ ដូចខាងក្រោម:ចំណាំ: សូមអស់លោក ចាំថាកម្មវិធីនេះ Hack បានតែ Wi Fi ប្រើ Modem ADSL តែប៉ុណ្ណោះ មិនអាច Hack បាន Modem Wimax បានឡើយ អធ្យាស្រ័យ
ជំហានទី១: សូមទាញយកកម្មវិធី Dumpper នៅទីនេះ
ជំហានទី២: សូមពន្លា(Extract) ឯកសារដែលបានទាញយក
ជំហានទី៣: នៅពេលដែលពន្លាឯកសារអស់អ្នកនឹងឃើញមាន Folder មួយមានឈ្មោះថា ins នឹង File មួយទៀតឈ្មោះថា Dumpper , មុននឹងបើកដំណើរការកម្មវិធី Dumpper សូមចូលទៅកាន់ Folder (Kurulum) ហើយជ្រើសរើស File Setup ដើម្បីដំឡើងវា, បន្ទាប់ពីដំឡើងចប់សូមបើកកម្មវិធី Dumpper ហើយសូមបន្តជំហានធ្វើតាមរូបភាពដែលបានដាក់បង្ហាញនៅខាងក្រោមនេះ :
អនុវត្តតាមវីដេអូវិធីដូរ MAC Address លើ OS
វិធីដូរ MAC Address លើ Windows, Linux និង Mac


Windows
network card ជាច្រើននឹងអនុញ្ញាតអោយ លោកអ្នកទទួល custom MAC address ពីការដំឡើង configuration panes ក្នុង Device Manager, ទោះបី network drivers មិនអាចផ្គត់ផ្គង់។
ដំបូងបើក Device Manager លើ Windows 8.1,ចុច Windows Key + X ហើយចុច Device Manager លើ Windows 7, ចុច Windows key,វាយ “Device Manager” រកមើលវា ហើយ Device Manager។ ទីតាំង network interface លោកអ្នកចង់ ផ្លាស់ប្តូរ under Network Adapters, ចុចស្តាំលើវា ហើយជ្រើសរើស Properties។
ចុចលើ Advanced tab ហើយជ្រើសរើស Network Address ក្នុង list។
ចំពោះ Linux លើ
Ubuntu ចុចលើ network icon ខាងលើ panel, ចុច Edit Connections, ជ្រើសរើស
network connection លោកអ្នកចង់កែប្រែ ហើយចុចលើ Edit។ លើ Ethernet tab,
បញ្ចូល MAC address ថ្មី ក្រោម “Cloned MAC address” រួចហើយចុច save ។
លើ network interface “eth0″ ចង់កែប្រែ MAC address ជ្រើសរើសដូចខាងក្រោម:
sudo ifconfig eth0 down
sudo ifconfig eth0 hw ether xx:xx:xx:xx:xx:xx
sudo ifconfig eth0 up
ដំឡើងតាម file under /etc/network/interfaces.d/ ឬ /etc/network/interfaces
បើកសន្លឹក Terminal (ចុច Command + Space, វាយ Terminal, ចុច Enter.) រត់ command, replacing en0 ជាមួយឈ្មោះរបស់ network interface និងបំពេញ MAC address:
sudo ifconfig en0 xx:xx:xx:xx:xx:xx
មាន network interface ពីរ en0 ឬ en1, ទៅតាម Wi-Fi ឬ Ethernet interface របស់ Mac រត់ ifconfig command ដើម្បីមើល list នៃ interfaces ប្រសិនបើមិនមានឈ្មោះរបស់ network interface។
ឆែកមើលការភ្ជាប់ MAC address លើ network interface លើ Windows, រត់ ipconfig /all command ក្នុងសន្លឹក Command Prompt លើ Linux ឬMac OS X, រត់ ifconfig command។
អត្ថបទ : IT CAMBO


- Static IP Assignment: Routers និងអនុញ្ញាតអោយផ្តល់ assign static IP addresses ទៅ កុំព្យូទ័រ របស់អ្នក។ កាលណាឧទាហរណ៍ មួយភ្ជាប់ វាទទួលលក្ខណ:ពិសេស IP address ប្រសិនបើ មាន MAC address។
- MAC Address Filtering: ប្រព័ន្ធ Networks អាចប្រើ MAC address filtering អនុញ្ញាតអោយ ឧបករណ៍ ជាមួយលក្ខណ:ពិសេស MAC addresses ដើម្បីភ្ជាប់ទៅណែតវឺក network។
- MAC Authentication: សេវា Internet service provider ខ្លះតម្រូវការកំណត់ ជាមួយ MAC address ហើយអនុញ្ញាតជាមួយ MAC address ដើម្បីភ្ជាប់ទៅ Internet។ លោកអ្នកអាចត្រូវការ ប្តូរ router ឬ MAC address របស់កុំព្យូទ័រដើម្បីភ្ជាប់។
- Device Identification: តាម airport Wi-Fi network ជាច្រើន និង public Wi-Fi network ផ្សេងទៀតប្រើ MAC address របស់ឧបករណ៍ ដើម្បីកំណត់វា។ ឧទាហរណ៍ airport Wi-Fi network ដាក់អោយប្រើ free 30 នាទី ហើយ ហាម MAC address មិនអោយចូលក្នុង Wi-Fi ទៀត។ យើងអាចប្តូរ MAC address នឹងអាចទទួលបាន Wi-Fi ម្តងទៀត។
Windowsnetwork card ជាច្រើននឹងអនុញ្ញាតអោយ លោកអ្នកទទួល custom MAC address ពីការដំឡើង configuration panes ក្នុង Device Manager, ទោះបី network drivers មិនអាចផ្គត់ផ្គង់។
ដំបូងបើក Device Manager លើ Windows 8.1,ចុច Windows Key + X ហើយចុច Device Manager លើ Windows 7, ចុច Windows key,វាយ “Device Manager” រកមើលវា ហើយ Device Manager។ ទីតាំង network interface លោកអ្នកចង់ ផ្លាស់ប្តូរ under Network Adapters, ចុចស្តាំលើវា ហើយជ្រើសរើស Properties។
ចុចលើ Advanced tab ហើយជ្រើសរើស Network Address ក្នុង list។
ចំពោះ Linux លើ
Ubuntu ចុចលើ network icon ខាងលើ panel, ចុច Edit Connections, ជ្រើសរើស
network connection លោកអ្នកចង់កែប្រែ ហើយចុចលើ Edit។ លើ Ethernet tab,
បញ្ចូល MAC address ថ្មី ក្រោម “Cloned MAC address” រួចហើយចុច save ។
លើ network interface “eth0″ ចង់កែប្រែ MAC address ជ្រើសរើសដូចខាងក្រោម:sudo ifconfig eth0 down
sudo ifconfig eth0 hw ether xx:xx:xx:xx:xx:xx
sudo ifconfig eth0 up
ដំឡើងតាម file under /etc/network/interfaces.d/ ឬ /etc/network/interfacesបើកសន្លឹក Terminal (ចុច Command + Space, វាយ Terminal, ចុច Enter.) រត់ command, replacing en0 ជាមួយឈ្មោះរបស់ network interface និងបំពេញ MAC address:
sudo ifconfig en0 xx:xx:xx:xx:xx:xx
មាន network interface ពីរ en0 ឬ en1, ទៅតាម Wi-Fi ឬ Ethernet interface របស់ Mac រត់ ifconfig command ដើម្បីមើល list នៃ interfaces ប្រសិនបើមិនមានឈ្មោះរបស់ network interface។
ឆែកមើលការភ្ជាប់ MAC address លើ network interface លើ Windows, រត់ ipconfig /all command ក្នុងសន្លឹក Command Prompt លើ Linux ឬMac OS X, រត់ ifconfig command។អត្ថបទ : IT CAMBO
0 comments:
Post a Comment