តាម
ព័ត៌មាន បានឲ្យដឹងថាតារាសម្ដែងល្បីឈ្មោះ កែវ ស្រីនាង
បានសង់វីឡាដ៏ធំស្កឹមស្កៃមួយនៅស្ថិតនៅលើកំពូលភ្នំមួយស្ថិតនៅ
ខេត្តកែបជាប់ឆ្នេរសមុទ្រ
មានតម្លៃនេះដល់ទៅប្រមាណកន្លះលានដុល្លារឯណោះ។
តាមប្រភពព័ត៌មាន វីឡាស្កឹមស្កៃរូបនេះ
បានចាប់ផ្ដើមសាងសង់ប្រមាណជាង១ឆ្នាំមកហើយ
ហើយនោះជាអចលនទ្រព្យមួយបន្ថែមទៀតរបស់នាង
ដែលត្រូវបានគេដឹងថាមានទាំងនៅរាជធានីភ្នំពេញ និងសៀមរាប។
“មកទល់ឥឡូវ ខ្ញុំជឿថារួចរាល់ហើយ ហើយមិនមែនមានតែមួយទេ
នាងមានផ្ទះច្រើនណាស់”។ ប្រភពថ្លែង។ ផ្ដើមដោយអាការអេះអុញ ស្រីនាង
ដែលបង្ហាញមុខសម្ពោធរឿង “ក្រមុំសៅកែ” កាលពីសប្ដាហ៍មុន
បានទទួលស្គាល់ថា នាងពិតជាបានសាងសង់វីឡាលើកំពូលភ្នំនោះមែន
ដោយមកទល់បច្ចុប្បន្នរួចរាល់ហើយ។ នាងថា វីឡាលើកំពូលភ្នំនោះ
គឺមិនទុកសម្រាប់រស់នៅជាប្រចាំទេ
គឺគ្រាន់តែសម្រាប់តែសម្រាកលំហែកាយម្ដងម្កាលប៉ុណ្ណោះ
ហើយនោះជាក្ដីស្រមៃរបស់នាង និងស្វាមី។ ចំពោះតម្លៃវិញ
គឺដូចនឹងប្រភពព័ត៌មានដែរ ដែលមានតម្លៃជាង កន្លះលានដុល្លារ។
ស្រីនាង បញ្ជាក់ថា “តម្លៃនេះ គឺគិតតែថ្លៃសំណង់ ឈ្នួលជាង
និងដេគ័រជាដើម”។ តួឯកស្រីក្នុងរឿង “ក្រមុំសៅកែ” រូបនេះ បន្ថែមថា
តម្លៃរបស់ដីលើកំពូលភ្នំដែលនាងទិញសម្រាប់ទ្រសំណង់វីឡានេះ
មិនត្រូវបានបូកបញ្ចូលទេ។ យ៉ាងណាក៏ដោយ
នាងសុំសិទ្ធិមិនអធិប្បាយបន្ថែមលើតម្លៃដីនេះទេ។ […]
ប្រភព: IT CAMBO
0 comments:
Post a Comment