Tuesday, June 23, 2015

អេឡិច ច័ន្ទ​ត្រា បែក​ពី​អ្នក​ចាស់​ផ្លាស់​អ្នក​ថ្មី​ចូល​២​នាក់


បន្ទាប់ ​ពី​បែក​បាក់​ជាមួយ​នឹង​កញ្ញា ធី ណាតា រួច​មក​លោក អេឡិច ច័ន្ទ​ត្រា បាន​រក​ដៃគូ​ថ្មី​មក​ជំនួស​ម្តង​ពីរ​គឺ ទឹម រដ្ឋា និង កញ្ញា​សូ ដានីតា។   កន្លង​មក លោក អេឡិច បាន​ផ្លាស់​ប្តូរ​ដៃ​គូ​សម្ដែង​អស់​ជា​ច្រើន​មក​ហើយ​។​ក្នុង​នោះ​មាន​ដូច​ជា ឆ័យលី ដាឡែន គឹម លីហ្សា ទឹម រដ្ឋា ហើយ​មួយ​រយៈ​ចុងក្រោយ​លោក​បាន​ចាប់ដៃ​គូ​ជាមួយ​នឹង​ ធី ណាតា ដែល​ត្រូវ​ជា​បងប្អូន​ជីដូន​មួយ​របស់​អ្នក​នាង ឆ័យលី ដាឡែន។     ដោយសារ​តែ ធី ណាតា មាន​ការ​រវល់​ជា​មួយ​នឹង​មុខ​របរ​រក​ស៊ី​ផ្ទាល់​ខ្លួន រូប​នាង​ក៏​បាន​ដក​ថយ​។ អេឡិច មិន​បាន​បង្អង់​យូរ​រូប​លោក​បាន​ចាប់​ដៃ​គូ​ឲ្យ​ប្លែក​ជាង​មុន​ដោយ​ជ្រើសរើស ​យក​ដៃ​គូ​២គឺ​ ទឹម រដ្ឋា និង សូ ដានីតា ជំនួស​វិញ​ម្តង។   ក្នុង​ការ​ជំនួស​ដោយ​ដៃ​គូ​ថ្មី​នេះ តារា​សម្បុរ​ស អេឡិច បាន​ប្រាប់​ពី​មូល​ហេតុ​ដែល​ជ្រើស​រើស​ម្តង​​ពីរថា ព្រោះ​តែ​មាន​ការ​សំណូម​ពរ​ពី Fans និង​បណ្តា​មិត្តភក្ដិ​ជា​ច្រើន ហើយ​ម្យ៉ាង​ទៀត​ដោយសារ​​ពួក​គេ​ទាំង​បី​សុទ្ធតែ​មាន​កម្ពស់​ប្រហាក់​ប្រហែល​ គ្នា​ហើយ​​​ធ្លាប់​មាន​ការ​គាំ​ទ្រ និង​ទទួល​ស្គាល់​ច្រើន​ពី​ទស្សនិកជន​ផង ទើប​សម្រេច​រក​ឱកាស​ធ្វើ​ការ​ជាមួយ​គ្នា​តែ​ម្ដង​ទៅ។ […]
អត្ថបទ: IT CAMBO

0 comments:

Post a Comment